km_tn/act/10/09.md

40 lines
3.7 KiB
Markdown

# ប្រយោគភ្ជាប់
សាច់រឿងបានប្តូរពីលោកកូនេលាស ហើយប្រាប់យើងពីអ្វីដែលព្រះជាម្ចាស់បានធ្វើជាមួយលោកពេត្រុសទៅវិញ។
# ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកបម្រើពីរនាក់របស់លោកកូនេលាស និងទាហានម្នាក់ដែលនៅក្នុងការបង្គាប់របស់លោកកូនេលាស។ (សូមមើលៈ ១០:៧)
# ប្រមាណ​ជាម៉ោងប្រាំមួយ
«ប្រហែលជាថ្ងៃត្រង់»
# ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​
នៅលើដំបូលផ្ទះមានផ្ទៃរាបស្មើ ហើយជារើយៗគេធ្វើកិច្ចការផ្សេងៗនៅលើនោះ។
# ក្នុងកាល​ដែលគេ​កំពុង​តែ​ចម្អិន​ម្ហូប​ចំណីនោះ
«មុនពេលគេធ្វើម្ហូបរួច»
# លោកបានទទួលនូវនិមិត្តមួយ
«ព្រះជាម្ចាស់បានប្រទាននិមិត្តមួយឲ្យលោក» ឬ «លោកបានឃើញនិមិត្តមួយ» (UDB) (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]])
# លោក​បាន​​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ
នេះគឺជាការចាប់ផ្តើមនិមិត្តរបស់លោកពេត្រុស។ វាអាចជាប្រយោគថ្មី។
# ឃើញអ្វីមួយសម្រាប់ដាក់វត្ថុចុះមក​ដូច​កម្រាល​តុ​មួយផ្ទាំង​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង
មានវត្ថុមួយផ្ទុកដោយសត្វដែលមានលក្ខណជាកម្រាលដែលមានបួនជ្រុងស្មើរ។
# ​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី
«លាតដល់បួនជ្រុង» ឬ «ជាមួយនឹងជ្រុងទាំងបួនរបស់វា ខ្ពស់ផុតពីដី»។​
# មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ និងមាន​សត្វ​លូន​វារ និង​បក្សាបក្សីដែលហើរនៅលើមេឃផង
សត្វ​ចតុប្បាទគ្រប់​ប្រភេទ...បក្សាបក្សីដែលហើរនៅលើមេឃផង តាមរយៈការឆ្លើយតបរបស់លោកពេត្រុសនៅក្នុងខបន្ទាប់ អាចបង្ហាញពីច្បាប់របស់លោកម៉ូសេ ដែលបានបង្គាប់ដល់ជនជាតិយូដាមិនឲ្យបរិភោគសត្វទាំងនោះឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានសត្វពាហនៈ និងសត្វស្លាប ដែលលោកម៉ូសេបានហាមជនជាតិយូដាមិនឲ្យបរិភោគ» (UDB) (សូមមើលៈ [[rc://*/ta/man/translate/figs-explicit]])។