2.8 KiB
របស់ពួកគេ...របស់ពួកគេ...មនុស្សទាំងនេះ...របស់ពួកគេ
ពាក្យទាំងនេះសំដៅទៅលើពួកសាសន៍យូដា និងសាសន៍ក្រិក ក្នុង ៣ៈ៩។
ជើងរបស់ពួកគេរហ័សនឹងបង្ហូរឈាម
នៅទីនេះ «ជើង» គឺជាវេវចនសព្ទ ដែលបរិយាយអំពីមនុស្ស។ ពាក្យ «ឈាម» គឺជាការប្រៀបធៀប ដែលសំដៅដល់មនុស្សស្លាប់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេប្រញាប់ប្រញាល់ប្រព្រឹត្តការអាក្រក់ និងសម្លាប់មនុស្ស»។ (សូមមើល [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])
ការបំផ្លាញ និងការឈឺចាប់ស្ថិតនៅលើផ្លូវរបស់ពួកគេ
ឃ្លា «ការបំផ្លាញ និងការឈឺចាប់» នៅទីនេះ ជាពាក្យប្រៀបធៀប ដែលបរិយាយការឈឺចាប់ ដែលមនុស្សទាំងនេះធ្វើឲ្យអ្នកដទៃឈឺចាប់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេព្យាយាមបំផ្លាញអ្នកដទៃ ហើយធ្វើអោយពួកគេឈឺចាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)
ផ្លូវនៃសេចក្តីសុខសាន្ត
«របៀបរស់នៅដោយសុខសាន្តជាមួយអ្នកដទៃ»។ «របៀប» គឺជាផ្លូវ ឬ ជាផ្នែក។
គ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងក្រសែភ្នែករបស់ពួកគេឡើយ
ពាក្យ «ការកោតខ្លាច» នៅទីនេះគឺជាពាក្យប្រៀបធៀប ដែលបរិយាយការគោរពព្រះជាម្ចាស់ ហើយនិងឆន្ទៈក្នុងការលើកកិត្តិយសព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គ្រប់គ្នាបដិសេធការគោរពព្រះជាម្ចាស់ ដែលទ្រង់សមនឹងទទួល»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)