km_tn/rom/03/13.md

3.2 KiB

ពួកគេ...ពួកគេ

ពាក្យ «ពួកគេ» សំដៅដល់សាសន៍យូដា និងសាសន៍ក្រិក ក្នុង ៣ៈ៩ ។

បំពង់ករបស់ពួកគេបើកចេញពីផ្នូរ

ពាក្យ «បំពង់ក» គឺជាការប្រៀបធៀបសម្រាប់អ្វីៗដែលមនុស្សនិយាយ ដែលជាការមិនត្រឹមត្រូវ និង​ គួរស្អប់ខ្ពើម។ ឃ្លា «ផ្នូរដែលបើកចំហ» នៅទីនេះ ជាការប្រៀបធៀបដែលសំដៅដល់ក្លិនស្អុយនៃពាក្យសម្តីអាក្រក់របស់មនុស្ស។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

អណ្តាតរបស់ពួកគេបោកបញ្ឆោត

ពាក្យ «អណ្តាត» គឺជាការប្រៀបធៀបសម្រាប់ពាក្យសម្តីខុសឆ្គងដែលមនុស្សនិយាយ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សនិយាយកុហក»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពិសរបស់សត្វពស់ស្ថិតនៅក្រោមបបូរមាត់របស់ពួកគេ

ឃ្លា «ពិសរបស់សត្វពស់» នៅទីនេះ គឺជាការប្រៀបធៀបដែលបានប្រើបរិយាយអំពីមហន្តរាយនៃពាក្យសម្តីអាក្រក់ៗ ដែលមនុស្សនិយាយ។ ពាក្យ «បបូរមាត់» សំដៅដល់ពាក្យសម្តីរបស់មនុស្ស។ ការបកប្រែតាមរបៀបផ្សេងទៀត «ពាក្យរបស់ពួកគេធ្វើអោយមនុស្សអន្តរាយ ដូចជាពិសរបស់សត្វពស់ពិស»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

មាត់របស់ពួកគេពេញទៅដោយបណ្តាសារ និងភាពជូរល្វីង

«មាត់» នៅទីនេះ គឺជាការប្រៀបធៀប ដែលនិយាយពីពាក្យសម្តីអាក្រក់របស់មនុស្ស។ ពាក្យ «ពេញ» គឺជាការបន្ថែមដែលបានប្រើដើម្បីសង្កត់បន្ថែមលើអត្ថន័យរបស់ពាក្យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេនិយាយយ៉ាងម៉ឺងម៉ាត់ដោយដាក់បណ្តាសា និងពាក្យដែលល្វីងជូរចត់»។ (មើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-hyperbole]])