km_tn/rom/03/03.md

4.2 KiB

ចុះបើ សាសន៍យូដាខ្លះដែលគ្មានជំនឿយ៉ាងម៉េចដែរ? តើការមិនជឿរបស់ពួកគេធ្វើឲ្យសេចក្តីស្មោះត្រង់របស់ព្រះលែងមានសុពលភាពឬអី?

លោកប៉ូលប្រើសំណួរទាំងនេះ ដើម្បីធ្វើឲ្យមនុស្សគិត ថា «មានសាសន៍យូដាមួយចំនួន ដែលមិនមានជំនឿលើព្រះជាម្ចាស់។ តើយើងគួរសន្និដ្ឋានពីការនេះ ថាព្រះជាម្ចាស់នឹងមិនបំពេញតាមសេចក្តីសន្យារបស់ទ្រង់ឬ?» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប្រហែលជាមិនអាចទេ

ឃ្លានេះបដិសេធយ៉ាងដាច់ខាត ថាវាអាចកើតឡើង។ អ្នកក៏អាចប្រើឃ្លានេះ នៅក្នុងភាសារបស់អ្នកដែរ គឺអ្នកអាចប្រើថាៈ «ការនេះគឺមិនអាចទៅរួចទេ» ឬ «ពិតប្រាកដណាស់ថា វាមិនអាច!»

ផ្ទុយទៅវិញ

«យើងគួរនិយាយផ្ទុយពីនេះ»។

ព្រះជាម្ចាស់នៅក្នុងសេចក្តីពិតជានិច្ច

ព្រះជាម្ចាស់គឺស្ថិតក្នុងសេចក្តីពិតជានិច្ច ហើយទ្រង់នឹងរក្សាការសន្យារបស់ទ្រង់។ ក្នុងឃ្លាថា «ព្រះជាម្ចាស់តែងតែបំពេញនូវអ្វីដែលទ្រង់បានសន្យា»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ទោះបីជាមនុស្សគ្រប់រូបជាមនុស្សកុហកក៏ដោយ

នៅទីនេះលោកប៉ូលបញ្ជាក់បន្ថែមថា ព្រះជាម្ចាស់តែងតែពិតប្រាកដនឹងព្រះបន្ទូលសន្យារបស់ទ្រង់ គឺថា «ទោះបីជាមនុស្សគ្រប់គ្នា កុហកក៏ដោយ»។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

ដូចជាមានសេចក្តីចែងទុកមកថា

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះគម្ពីរបានសម្រេច ជាមួយនឹងអ្វីដែលខ្ញុំបាននិយាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

គេនឹងបានឃើញថាព្រះអង្គសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយព្រះអង្គនឹងឈ្នះនៅពេលព្រះអង្គចូលទៅក្នុងការកាត់ក្តី

ឃ្លាទាំងពីរនេះមានន័យប្រហាក់ប្រហែលគ្នា។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សគ្រប់គ្នាត្រូវដឹងថា អ្វីដែលអ្នកនិយាយគឺពិត ហើយអ្នកត្រូវតែមានជ័យជម្នះក្នុងករណីរបស់អ្នក នៅពេលដែលមានអ្នកណាម្នាក់ចោទប្រកាន់អ្នក»។ (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-activepassive]])