km_tn/act/20/17.md

5.6 KiB

ប្រយោគភ្ជាប់់

លោកប៉ូលបានហៅពួកអ្នកដឹកនាំពីក្រុមជំនុំអេភេសូរ ហើយចាប់ផ្តើមនិយយាទៅពួកគេ។

ព័ត៌មានទូទៅ

ពាក្យ «លោក» សំដៅលើលោកប៉ូល។​

ព័ត៌មានទូទៅ

ពាក្យ «យើង» សំដៅលើលោកប៉ូល និងអ្នកដឹកនាំ​ដែលគាត់គាត់កំពុងនិយាយជាមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

ក្រុង​មីលេត

ក្រុង​មីលេត ជាកំពង់ផែក្រុងភាគខាងលិចនៃអាស៊ីកណ្តាល ជិតមានទន្លេមេហ្គាន។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះ នៅក្នុង ២០:១៥។ (សូមមើលៈ rc://*/ta/man/translate/translate-names|How to Translate Names)

បង​ប្អូន​ដឹង​ស្រាប់​ហើយ

ពាក្យ «អ្នកខ្លួនឯង» ប្រើដើម្បីបញ្ជាក់ន័យ។ (សូមមើលៈ rc://*/ta/man/translate/figs-rpronouns)

ខ្ញុំ​ជាន់ជើងលើទឹកដី​ស្រុក​អាស៊ី

ពាក្យ «ជើង» នៅទីនេះ តំណាងឲ្យមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានចូលដល់អាស៊ី» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពីការដែលខ្ញុំបានចំណាយពេលវេលាជាមួយបងប្អូន

ឃ្លានេះ និយាយពីពេលវេលា របៀបដូចជាអ្វីមួយដែលត្រូវចំណាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំតែងតែធ្វើឲ្យខ្លួនខ្ញុំ មានពេលសម្រាប់បងប្អូន» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយ​ចិត្ត​ទន់ទាប

ឃ្លានេះ និយាយពីអ្វីមួយដែលបន្ទាបខ្លួន របៀបដូចជាការបន្ទាបដល់ដី។ ពាក្យ «គំនិត» តំណាងឲ្យឥរិយាបថខាងក្នុងរបស់មនុស្ស។​ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាបខ្លួន» ឬ «ភាពទន់ទាប» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

ទាំង​ទឹក​ភ្នែក

ពាក្យ «ទឹកភ្នែក» តំណាងឲ្យអារម្មណ៍កើតទុក្ខ និងយំសោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំយំ នៅពេលខ្ញុំបម្រើព្រះអម្ចាស់»​ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

របស់ជន​ជាតិ​យូដា

នេះមិនមែនសំដៅលើជនជាតិយូដាទាំងអស់។ ឃ្លានេះបានឲ្យយើងដឹងថានរណាជាអ្នកមានគម្រោងអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «របស់ជនជាតិយូដាខ្លះ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)។

បងប្អូនដឹងហើយថា ខ្ញុំមិនបានឈប់ពីការប្រកាសដល់បងប្អូន

«បងប្អូនដឹងហើយថា ខ្ញុំមិនដែលនៅស្ងៀមឡើយ​ ប៉ុន្តែ ខ្ញុំតែងតែប្រកាសដល់បងប្អូនជានិច្ច»

និង​តាម​ផ្ទះមួយទៅផ្ទះមួយ

លោកប៉ូលបានបង្រៀនដល់បងប្អូននៅតាមផ្ទះផ្សេងៗដោយឡែក។ ពាក្យ «ខ្ញុំបង្រៀន» ងាយយល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយខ្ញុំក៏បង្រៀន ពេលខ្ញុំនៅតាមផ្ទះដែរ» (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)។

អំពីការ​ប្រែ​ចិត្ត​​មក​រក​ព្រះជាម្ចាស់ និង​មាន​ជំនឿ​លើព្រះអម្ចាស់​​ព្រះយេស៊ូ​​របស់​យើង​

ជានាមអរូប «ការប្រែចិត្ត» ឬ «ជំនឿ» អាចនិយាយជាកិរិយាសព្ទក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេត្រូវប្រែចិត្តនៅចំពោះព្រះជាម្ចាស់ និងជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ត» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)