km_tn/act/20/09.md

2.6 KiB

ព័ត៌មានទូទៅ

ពាក្យ «ខ្លួនឯង»​ សំដៅលើលោកប៉ូល។ ពាក្យ «លោក» លើកទីមួយសំដៅលើលោកប៉ូល។ ពាក្យ «លោក» លើកទីពីរសំដៅលើយុវជន អ៊ើទីកុស។ ពាក្យ «គាត់» សំដៅលើ អ៊ើទីកុស។​

នៅលើមាត់បង្អួច

បង្អួចបានបើកមានជើងដែលធំល្មឲ្យមនុស្សម្នាក់អាចអង្គុយបាន។

អ៊ើទីកុស

នេះគឺជាឈ្មោះរបស់មនុស្សម្នាក់។ (សូមមើលៈ rc://*/ta/man/translate/translate-names)

បាន​លង់លក់យ៉ាងស្កប់ស្កល់

និយាយពីគេងលក់ យ៉ាងស្កប់ស្កល់ ដែលធ្វើឲ្យមនុស្សធ្លាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេងលក់ស្រួល» ឬ «គាត់បានងោកងុយខ្លាំងៗ រហូតដល់ទីបំផុងគេងលក់ស្រួលតែម្តង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)។

បាន​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក ហើយពេល​គេ​លើក​​ឡើង គាត់​បានស្លាប់​បាត់ទៅ​ហើយ

ពេលពួកគេចុះមក ពិនិត្យមើលស្ថានភាពរបស់គាត់ ពួកគេឃើញថាគាត់បានស្លាប់បាត់ទៅហើយ។ ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅជាន់ទីបី ហើយនៅពេលពួកគេចុះទៅលើកគាត់ឡើង ពួកគេឃើញថាគាត់ស្លាប់បាត់ទៅហើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ជាន់ទីបី

ឃ្លានេះ មានន័យថាពីរជាន់នៅពីលើជាន់ទីមួយ។ ប្រសិនបើ ទម្លាប់របស់អ្នកមិនរាប់ជាន់ក្រោម អ្នកអាចនិយាយឃ្លានេះថា «ជាន់ទីពីរ»។