4.3 KiB
ប្រយោគភ្ជាប់
ដំណើរបេសកកម្មរបស់លោកប៉ូល និងលោកស៊ីឡាសនៅតែបន្ត។
ព័ត៌មានទូទៅ
លោកធីម៉ូថេត្រូវបានណែនាំមកក្នុងសាច់រឿង ក្នុងការចូលរួមលោកប៉ូល និងលោកស៊ីឡាស់។ នៅក្នុងខ ១ និង ២ បាននិយាយពីជីវប្រវត្តិរបស់លោកធីម៉ូថេ។ (សូមមើលៈ rc://*/ta/man/translate/writing-background)
ព័ត៌មានទូទៅ
ទីមួយ ទីបី និងទីបួន មានករណីនៃពាក្យ «គាត់» សំដៅលើលោកធីម៉ូថែ។ ចំណែកពាក្យ «គាត់» ទីពីរ សំដៅលើលោកប៉ូល។
លោកប៉ូលបានទៅដល់
ពាក្យ «មកដល់» នៅទីនេះ អាចប្រែថា «បានមកដល់»។ (សូមមើលៈ rc://*/ta/man/translate/figs-go)
ក្រុងឌើបេ
នេះគឺជាឈ្មោះរបស់ទីក្រុងនៅអាស៊ីមីន័រ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ១៤:៥
មើល៍
ពាក្យ «មើល៍» តឿនឲ្យយើងដឹងថាមានមនុស្សថ្មីនៅក្នុងសាច់រឿង។ ភាសារបស់អ្នកអាចធ្វើបែបនេះដែរ។
ដែលបានជឿម្នាក់
ពាក្យ «នៅក្នុងព្រះគ្រិស្ត» ងាយយល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបានជឿលើព្រះគ្រិស្ត» (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)
គាត់មានកេរ្តិ៍ឈ្មោះល្អ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកធីម៉ូថេមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោមបងប្អូន» ឬ «បងប្អូននិយាយល្អពីគាត់» (សូមមើល: rc://*/ta/man/translate/figs-activepassive)
ក្នុងចំណោមបងប្អូន
ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើពួកអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីសំណាក់ពួកអ្នកជឿ»។
បានធ្វើពិធីកាត់ស្បែកឲ្យគាត់
អាចទៅរួច ដែលលោកប៉ូលខ្លួនឯងជាអ្នកកាត់ស្បែកឲ្យលោកធីម៉ូថេ ប៉ុន្តែ ហាក់បីដូចជាមានអ្នកផ្សេងទៀតកាត់ស្បែកឲ្យលោកធីម៉ូថេ។
ដោយយល់ដល់ជនជាតិយូដានៅស្រុកទាំងនោះ
«ដោយសារជនជាតិយូដារស់នៅស្រុកនោះ ជាកន្លែងដែលោកប៉ូល និងលោកធីម៉ូថេធ្វើដំណើរទៅ»
ដ្បិត ពួកគេបានដឹងថាឪពុកគាត់ជាជនជាតិក្រិកគ្រប់គ្នា
ព្រោះសាសន៍ក្រិកមិនដែលឲ្យកូនរបស់ពួកគេកាត់ស្បែកឡើយ ជនជាតិយូដាអាចដឹងថាលោកធីម៉ូថេមិនបានកាត់ស្បែក ហើយពួកគេនឹងបដិសេធលោកប៉ូល និងលោកធីម៉ូថេ មុនពេលពួកគេបានឮព្រះបន្ទូលអំពីព្រះយេស៊ូ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)