km_tn/act/14/14.md

3.1 KiB

ពួក​សាវក គឺលោក​បារណា​បា​ស​ និង​ប៉ូល

នៅទីនេះ លោកលូកាប្រើពាក្យ «សាវក» ក្នុងន័យធម្មតាដែលមានន័យថា «ត្រូវបានចាត់ឲ្យទៅ»

ពួកគេបាន​ហែក​សម្លៀកបំពាក់​

នេះជានិមិត្តរូបនៃការបង្ហាញថាពួកគេព្រួយចិត្ត និងមិនសប្បាយចិត្តជាខ្លាំង ដែលបណ្តាជនចង់ថ្វាយយញ្ញបូជាដល់ពួកគេ។​

បងប្អូនអើយ ហេតុ​អ្វី​បាន​ជា​បង​ប្អូន​​ធ្វើ​ការទាំងនេះ?

លោកបារណាបាស និងលោកប៉ូលស្តីបន្ទោសដល់មនុស្សដែលព្យាយាមថ្វាយយញ្ញបូជាដល់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូន មិនត្រូវថ្វាយបង្គំពួកយើងឡើយ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

យើង​ខ្ញុំ​ក៏​ជា​មនុស្ស ដែលមានអារម្មណ៍​ដូច​បង​ប្អូន​ដែរ។

ដោយសារប្រយោគនេះ លោកបារណាបាស និងលោកប៉ូលប្រាប់ថា ពួកគេមិនមែនជាព្រះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងក៏ជាមនុស្សដូចបងប្អូនដែរ។ យើងមិនមែនជាព្រះទេ!»

មានអារម្មណ៍​ដូច​បង​ប្អូន​ដែរ

«ដូចបងប្អូនគ្រប់យ៉ាង»​

ងាក​ចេញ​ពី​របស់​ឥត​ប្រយោជន៍​នេះ ទៅ​រក​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្មរស់

«ឈប់ថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នេះ ដែលមិនអាចជួយបងប្អូនបាន ផ្ទុយទៅវិញចាប់ផ្តើមថ្វាយបង្គំព្រះដ៏មានព្រះជន្មរស់»។

ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្មរស់

«ព្រះជាម្ចាស់ដែលមាននៅពិតប្រាកដ»​ ឬ «ព្រះជាម្ចាស់ដែលមានព្រះជន្មរស់»។

នៅ​ជំនាន់​មុនៗ

«សម័យមុនៗ» ឬ «រហូតមកដល់សព្វថ្ងៃនេះ»

ដើរ​តាមផ្លូវ

«រស់នៅតាម»