km_tn/act/27/27.md

36 lines
3.6 KiB
Markdown
Raw Permalink Normal View History

2021-02-16 22:16:18 +00:00
# ប្រយោគភ្ជាប់
ខ្យល់ព្យុះយ៉ាងខ្លាំងនៅតែបន្ត។
# នៅពេលដល់យប់ទីដប់បួន
ពាក្យ «ទីដប់បួន» ជាលេខទី អាចប្រែថា «ដប់បួន» ឬ «១៤»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពី១៤ថ្ងៃ តាំងពីព្យុះបានចាប់ផ្តើមនៅពេលយប់នោះ» (សូមមើលៈ [[rc://*/ta/man/translate/translate-ordinal]] និង [[rc://*/ta/man/translate/translate-numbers]])
# កាលដែលយើងបានរសាត់អណ្តែត
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលខ្យល់បន្តបក់មកលើយើងទៅវិញទៅមក» (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]])
# នៅ​លើផ្ទៃសមុទ្រ​អាឌ្រា
ជាសមុទ្រដែលនៅចន្លោះប្រទេសអ៊ីតាលី និងប្រទេសក្រិក។ (សូមមើលៈ [[rc://*/ta/man/translate/translate-names]])
# ពួកគេ​បានបោះ​ខ្សែ​សម្ទង់​ក្នុង​ទឹក
«ពួកគេវាស់ជម្រៅទឹកសមុទ្រ» (UDB)។ ពួកគេវាស់ជម្រៅទឹកដោយទម្លាក់ខ្សែចង់ជាមួយរបស់ធ្ងន់ដាក់ចូលទៅក្នុងទឹក។​
# បាន​ឃើញ​ថាមាន​ជម្រៅ​ម្ភៃព្យាម
«ឃើញថាមានជម្រៅ២០ព្យាម»។ ពាក្យ «ព្យាម» គឺជារង្វាស់សម្រាប់វាស់ជម្រៅទឹក។ មួយព្យាមប្រហែលជាពីរម៉ែត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឃើញថាមានជម្រៅ ៤០ម៉ែត្រ» (សូមមើលៈ [[rc://*/ta/man/translate/translate-numbers]])
# ឃើញ​ថា​មាន​ជម្រៅដប់ប្រាំព្យាម
«ឃើញថាមានជម្រៅ១៥ព្យាម»។ ពាក្យ «ព្យាម» គឺជារង្វាស់សម្រាប់វាស់ជម្រៅទឹក។ មួយព្យាមប្រហែលជាពីរម៉ែត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឃើញថាមានជម្រៅ ៣០ម៉ែត្រ» (សូមមើលៈ [[rc://*/ta/man/translate/translate-numbers]])
# យុថ្កា
យុថ្កាជាវត្ថុមួយធ្ងន់ ចង់ភ្ជាប់ជាមួយខ្សែ ដើម្បីធ្វើឲ្យសំពៅមានសុវត្តិភាព។ យុថ្កាត្រូវបានទម្លាក់ទៅក្នុងទឹក ហើយលិចទៅក្នុងសមុទ្រដល់បាតសមុទ្រ ដើម្បីទប់សំពៅពីការរសាត។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះនៅក្នុងជំពូក ២៧:១២។
# កន្សៃសំពៅ
«ពីខាងក្រោយសំពៅ»