# ព័ត៌មានទូទៅ៖ មីកាជំពូក ២: ៦-១១ ថ្លែងទៅកាន់ពួកហោរាដែលមិនបានផ្សព្វផ្សាយយ៉ាងត្រឹមត្រូវ អ្នកដែលបានបដិសេធមីកា ហើយវិធីជាច្រើនទៀតដែលជាអ្នកមានបានរំលោភទៅលើសិទ្ធរបស់ពួកគេ។ # ពួកគេនិយាយ​ថា «ប្រជាជនអ៊ីស្រាអែលនិយាយ» # ពួកគេ​នឹង​លែង​ថ្លែងទំនាយ​ «ពួកព្យាការីមិនត្រូវទាយឡើយ» # តើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ខ្ញាល់ឬ? តើ​ព្រះ‌អង្គ​​ធ្វើ​ការ​ទាំង​នោះឬ? ប្រជាជនប្រើសំណួរដើម្បីបញ្ជាក់ថា ពួកគេបានយល់ច្រលំ ហើយមិនជឿថាព្រះជាម្ចាស់ពិតនឹងដាក់ទោសពួកគេទេ។ (សូមមើលៈ [[rc://*/ta/man/translate/figs-rquestion]]) # តើ​យើង​មិននិយាយ​ពាក្យ​​​ល្អ ទៅ​ចំពោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ឬ? មីកាប្រើសំណួរដើម្បីបង្រៀនប្រជាជន។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «សាររបស់ខ្ញុំគឺល្អសម្រាប់អ្នកដែលមានការព្រួយបារម្ភក្នុងការធ្វើអ្វីដែលត្រឹមត្រូវ»។ # រាស្ត្រ​របស់​យើង​ ពាក្យថា «របស់យើង» សំដៅទៅលើព្រះអម្ចាស់។ # អ្នករាល់គ្នាដោះរ៉ូបសំពត់​ សំលៀកបំពាក់ចេញ ពីអ្នក​ដែល​ដើរ​តាម​ផ្លូវ​ អត្ថន័យដែលអាចមានគឺ ១) មីកាមានន័យថា អ្នកមានអាក្រក់ ទុច្ចរិតលួចយកអាវផាយពីអ្នកក្រ ប៉ុន្តែនេះមិនទំនងទេ។ ឬ ២) មីកាសំដៅទៅលើម្ចាស់បំណុលរក្សាសម្លៀកបំពាក់ខាងក្រៅរបស់អ្នកក្រដែលមកខ្ចីប្រាក់ ហើយអោយសម្លៀកបំពាក់នោះជាការធានាថា ពួកគេនឹងសង។ យោងទៅតាមច្បាប់នៅក្នុងនិក្ខមនំពួកគេត្រូវប្រគល់សម្លៀកបំពាក់មុនពេលរាត្រី ពីព្រោះអាចជារឿងតែមួយគត់ដែលបុរសក្រីក្រត្រូវរក្សាភាពកក់ក្តៅនៅពេលយប់។ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]])