# ព័ត៌មានទូទៅ ពាក្យ «ព្រះអង្គ» នៅទីនេះ សំដៅលើព្រះអម្ចាស់។ # ដូច្នេះ ពួកគេបាន​ស្នាក់​នៅ​ទីនោះ «ទោះជាយ៉ាងណាក៏ដោយ ពួកគេបាន​ស្នាក់​នៅ​ទីនោះ»។ លោកប៉ូល និងលោកបារណាបាសបានស្នាក់នៅក្រុងអ៊ីកូនាម សម្រាប់នុស្សជាច្រើនដែលជឿ នៅក្នុងជំពូក ១៤:១។ «ដូច្នេះ» អាចលុបចោលប្រសិនបើធ្វើឲ្យមានការយល់ច្រឡំនៅក្នុងបរិបទនេះ។ # បាន​បញ្ជាក់​ព្រះបន្ទូល​អំពី​ព្រះគុណ​របស់​ព្រះអង្គ «បានបង្ហាញពីព្រះបន្ទូលនៃព្រះគុណរបស់ទ្រង់ថាជាសេចក្តី»។ # ដោយប្រទានឲ្យមាន​ទី​សម្គាល់​ និងការអស្ចារ្យដោយរយៈដៃរបស់លោកប៉ូល និងលោកបារណាបាស ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយធ្វើឲ្យលោកប៉ូល និងលោកបារណាបាស ក្នុងការធ្វើការអស្ចារ្យ និងទីសម្គាល់ផ្សេងៗ។ (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]]) # តាមរយៈដៃរបស់លោកប៉ូល និងលោកបារណាបាស ពាក្យ «ដៃ» នៅទីនេះ សំដៅលើបំណងចិត្ត និងការខំប្រឹងប្រែងរបស់អ្នកទាំងពីរ ដែលនាំដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈព័ន្ធកិច្ចរបស់លោកប៉ូល និងលោកបារណាបាស» (សូមមើលៈ [[rc://*/ta/man/translate/figs-synecdoche]]) # មនុស្ស​ភាគ​ច្រើន​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា ពាក្យ «ទីក្រុង» នៅទីនេះ សំដៅលើមនុស្សដែលរស់នៅក្នុងទីក្រុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សភាគច្រើននៅក្នុងទីក្រុងមិនបានយល់ស្របជាមួយគ្នាឡើយ» (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]]) # អ្នក​ខ្លះ​នៅ​ខាង​សាសន៍​យូដា «បានគាំទ្រសាសន៍យូដា» ឬ ​«យល់ស្របជាមួយជាមួយសាសន៍យូដា»។ ក្រុមទីមួយមិនបានយល់ស្របជាមួយនឹងព្រះបន្ទូលនៃព្រះគុណទេ។ # អ្នក​ខ្លះ​ទៀត​នៅ​ខាងពួក​សាវក ក្រុមទីពីរយល់ស្របជាមួយនឹងព្រះបន្ទូលនៃព្រះគុណ។ វាងាយយល់ក្នុងការនិយាយជាថ្មីដោយកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅខាងពួកសាវក» (សូមមើលៈ [[rc://*/ta/man/translate/figs-ellipsis]])។ # ពួក​សាវក លូកាសំដៅលើលោកប៉ូល និងលោកបារណាបាស។ ពាក្យ «សាវក» នៅទីនេះ អាចត្រូវបានប្រើជាទូទៅក្នុងន័យ «ម្នាក់ដែលបានចាត់ឲ្យទៅ»។