# កុំ​ខ្លាច​អ្វី​ឡើយ "ឈប់ខ្លាច" # ដំណឹង​នេះ​នាំ​ប្រជារាស្ត្រ​ទាំង​មូល មាន​អំណរ​​លើសលប់ "នោះនឹងធ្វើឲ្យប្រជាជនទាំងអស់រីករាយ" # ប្រជារាស្ត្រ​ទាំង​មូល អ្នកខ្លះយល់ពីរឿងនេះដើម្បីសំដៅទៅលើប្រជាជនយូដា។ អ្នកផ្សេងទៀតយល់ថាដើម្បីសំដៅទៅលើមនុស្សទាំងអស់។ # ភូមិកំណើតរបស់ព្រះបាទដាវីឌ នេះសំដៅទៅលើភូមិបេថ្លេហិម។ # នេះ​ជា​សញ្ញា​សម្គាល់មួយប្រាប់អ្នករាល់គ្នាឲ្យដឹង នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ "ព្រះជាម្ចាស់នឹងអោយសញ្ញា​សម្គាល់នេះដល់អ្នក" ឬ "អ្នកនឹងដឹងសញ្ញា​សម្គាល់នេះពីព្រះជាម្ចាស់" # សញ្ញា​សម្គាល់ "ភស្តុតាង" ។ នេះអាចជាសញ្ញាសម្គាល់ដើម្បីបញ្ជាក់ថាអ្វីដែលទេវតាកំពុងនិយាយគឺជាការពិតឬវាអាចជាសញ្ញាមួយដែលអាចជួយឲ្យពួកគង្វាលស្គាល់ទារក។ # រុំ​ដោយ​សំពត់ នេះជាវិធីធម្មតាដែលម្ដាយការពារនិងថែរក្សាកូនក្នុងវប្បធម៌នោះ។ "រុំយ៉ាងរឹងមាំក្នុងភួយក្តៅ" ឬ "រុំឲ្យស្រួលក្នុងភួយ" ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ៦ ។ # ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ នេះជាប្រភេទប្រអប់ឬស៊ុមមួយចំនួនដែលមនុស្សដាក់ចំបើងឬអាហារផ្សេងទៀតឲ្យសត្វស៊ី។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ៦ ។