1 line
1.8 KiB
Plaintext
1 line
1.8 KiB
Plaintext
\v 10 ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំង ដូច្នេះហើយនឹងមានអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវក្នុងការនេះ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល «បើយើងមិនបើកបង្ហាញដល់អ្នកនូវទ្វារនៃស្ថានសួគ៌ ហើយចាក់ព្រះពរដល់អ្នករហូតដល់គ្មានកន្លែងសម្រាប់នឹងដាក់ផង។ \v 11 យើងនឹងថ្លែងទាស់នឹងអ្នកដែលបំផ្លាញផលដំណាំ ដូច្នេះគេនឹងមិនបំផ្លាញការច្រូតកាត់នៃដីរបស់អ្នក។ ដើមទំពាំងបាយជូរនៅចម្ការ នឹងមិនជ្រុះផ្លែដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ \v 12 «ប្រជាតិទាំងមូលនឹងហៅអ្នករាល់គ្នាថាមានពរ ដ្បិតទឹកដីរបស់អ្នករាល់គ្នា នឹងបានជាទឹកដីអរសប្បាយ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល»។ |