Chan_Sy_km_job_text_ulb/01/04.txt

1 line
1.3 KiB
Plaintext

\v 4 កូន​ប្រុសៗ​របស់​លោក​តែងតែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន។ ពួកគេក៏​អញ្ជើញ​បងប្អូន​ស្រីៗ​ទៅ​ចូល​រួម​បរិភោគជាមួយគេដែរ។ \v 5 ក្រោយ​ពេល​ជប់‌លៀងហើយ លោក​យ៉ូប​តែងតែ​ហៅ​កូនៗ​របស់​លោក មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ លោក​ក្រោក​ពី​ព្រលឹម ថ្វាយ​តង្វាយ​ដុត​ សម្រាប់​កូន​ម្នាក់ៗ ដ្បិត​លោក​បាននិយាយថា៖ «ក្រែងកូនរបស់ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​គេ»។ លោក​យ៉ូប​តែងតែ​ថ្វាយ​តង្វាយ​ដុត​ជានិច្ច។