1 line
1.1 KiB
Plaintext
1 line
1.1 KiB
Plaintext
\v 13 ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងបរិភោគនៅផ្ទះរបស់បងច្បង។ \v 14 នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ។ \v 15 មានជនជាតិសេបាបានមក ហើយប្លន់យកហ្វូងសត្វរបស់លោកម្ចាស់ទៅ។ ពួកគេបានសម្លាប់អ្នកបម្រើផ្សេងទៀត ដោយដាវ។ មានតែខ្ញុំទេដែលរួចជីវិតហើយយកដំណឹងនេះមកជម្រាបលោក»។ |