1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 10 ដូច្នេះសូមស្តាប់ដល់ខ្ញុំ លោកទាំងអស់សុទ្ធតែមានចំណោះដឹងៈ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើបាបទេ។ \v 11 ព្រះអង្គតបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ព្រះអង្គឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។ \v 12 ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្ត អំពើអាក្រក់ជាដាច់ខាត ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត មិនប្រាសចាកយុត្តិធម៌ឡើយ។ |