1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 4 កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន។ ពួកគេក៏អញ្ជើញបងប្អូនស្រីៗទៅចូលរួមបរិភោគជាមួយគេដែរ។ \v 5 ក្រោយពេលជប់លៀងហើយ លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុត សម្រាប់កូនម្នាក់ៗ ដ្បិតលោកបាននិយាយថា៖ «ក្រែងកូនរបស់ទូលបង្គំប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេ»។ លោកយ៉ូបតែងតែថ្វាយតង្វាយដុតជានិច្ច។ |