Chan_Sy_km_job_text_ulb/12/04.txt

1 line
1.4 KiB
Plaintext

\v 4 ខ្ញុំ​ជា​ទី​សើច​ចំអក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះជាម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។ \v 5 ក្នុង​គំនិត​របស់​អ្នក​ដែល​មាន​សេចក្ដី​សុខ តែង​មើល‌ងាយ​ចំពោះ​អ្នក​វេទនា សេចក្ដី​នោះ​ប្រុង‌ប្រៀប​សម្រាប់​អ្នក​ណា ដែល​ភ្លាត់​ជើង។ \v 6 ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​ចម្រើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច របស់​ខ្លួន​ទុក​ជា​ព្រះ។