1 line
2.3 KiB
Plaintext
1 line
2.3 KiB
Plaintext
\v 7 ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។ \v 8 ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល សម្រាប់អ្នកចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង យើងនឹងទទួលពាក្យអធិស្ឋានគាត់ ហើយយើងមិនសងតាមអ្វីដែលាបនប្រព្រឹត្តឡើយ អ្នកមិនបាននិយាយអ្វីដែលត្រឹមត្រូវ ដូចយ៉ូបអ្នកបម្រើយើងបាននិយាយ»។ \v 9 លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់ ហើយព្រះអម្ចាស់ក៏ទទួលលោកយ៉ូប។ |