Chan_Sy_km_job_text_ulb/30/09.txt

1 line
987 B
Plaintext

\v 9 ប៉ុន្តែ ឥឡូវ​នេះ ពួក​​កូនចៅរបស់គេបែរ​ជា​នាំ​គ្នា ច្រៀង​ឡក‌ឡឺយ និងយកខ្ញុំមកនិយាយលេងសើច។ \v 10 ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំ ពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់ ដាក់​មុខខ្ញុំ​ផង។ \v 11 ដ្បិត ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បន្ទាប​បន្ថោក​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំ តាម​ចិត្ត​របស់​ពួក​គេ។