2020-03-04 02:18:22 +00:00
|
|
|
\v 13 ពេលព្រះអង្គព្រះពិរោធហើយ ព្រះអង្គមិនប្រែព្រះហឫទ័យទេ ព្រះអង្គបង្ក្រាបសត្វសម្បើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។ \v 14 ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ? \v 15 ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
|